Sunday, September 13, 2026

នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ដែលបាន ដេញវាយ គប់ដុំថ្ម នៅក្បែរស្តុប ជា សុីម និង រកឃើញថាមានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខ្លះ

ខេត្តសៀមរាប៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការនគរបាលខេត្តសៀមរាប ក្រោមបទបញ្ជាដ៏មានប្រសិទ្ឋភាព របស់លោកឧត្ដមសេនីយ៍ទោស្នងការ ក្រោយពីបានពិនិត្យឃើញផេក ឈ្មោះជ្រីធារ៉ាផុសផ្សាយ[(បឋម)ករណីក្មេង////ទំ////ង ២ក្រុម////ដេ////ញ////កា////ប់ គ្នានៅលើផ្លូវក្រវ៉ាត់ក្រុងម្ដុំស្តុប ជា សុីម ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រួចបំបែកគ្នាជាពីរផ្លូវ(ផ្លូវជាសុីម និងផ្លូវ៧មករា) វេលាម៉ោង២៣ និង០០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦(ប្រភព)ពីប្រជាពលរដ្ឋ] និងអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ទៅលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ធ្វើការសហការណ៍គ្នាជាមួយ និងកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដើម្បីស្រាវជ្រាវករណីខាងលើនេះ រហូតថ្ងៃបន្ទាប់ គឺវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទើបឈានដល់ការកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះបាន ហើយបញ្ជាអោយឃាត់បានចំនួន ០៨នាក់ ពាក់ព័ន្ធ នឹងករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ដេញវាយ គប់ដុំថ្ម) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

 

អ្នកនាំពាក្យបានបន្តថា ក្រោយពីសួរនាំក្រុមក្មេងទំនើងដែលជាជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវក្រវ៉ាក្រុង ក្នុងភូមិសាស្ត្រភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពួកខ្លួនបាននាំគ្នាជិះម៉ូតូដើរលែង ហើយដល់ចំណុចកើតហេតុ ក៏មានក្រុមក្មេងមួយក្រុមអង្គុយក្បែកស្ថានីយ៍សាំងជេរខ្លួន រួចខ្លួនក៏បានរើសដុំថ្ម ដំបង ដងឆ័ត្រ ហើយជិះត្រឡប់ក្រោយ ដេញវាយ និងគប់ ទៅលើគូរជម្លោះម្ខាងទៀត ក្រោយពីធ្វើសកម្មភាពហើយពួកខ្លួនបានបោះចោលដំបង ដងឆ័ត្រតាមផ្លូវ និងជិះម៉ូតូគេចខ្លួនក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ពួកខ្លួនបានជាបន្តបន្ទាប់ ។ វត្ថុតាងដកហូត ម៉ូតូជនសង្ស័យធ្វើសកម្មភាពចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន០៨គ្រឿង និងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផលគឺជនសង្ស័យឈ្មោះ ងួន ចន្ធី ជាអ្នកប្រើប្រាស់( វិជ្ជមាន )។

‎អ្នកនាំពាក្យបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានលោកឧត្ដមសេនីយ៍ទោស្នងការ បញ្ជាឲ្យ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីទៅសាលាដំបូងខេត្តសៀមរាប អនុវត្តតាមផ្លូវច្បាប់៕KD

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានពេញនិយម