Sunday, September 13, 2026

ប្រធានអង្គការ Kumamoto internationalization center ដឹកនាំនិស្សិត Meiji University ជប៉ុន ធ្វើទស្សនកិច្ច និងយកថវិកា ឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប

លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi ប្រធានអង្ការ Kumamoto internationalization center ដឹកនាំនិស្សិត ចំនួន២៥នាក់ ដែលមកពី សកលវិទ្យាល័យ Meiji University របស់ជប៉ុន ធ្វើទស្សនកិច្ច និងយកថវិកា ៣០០ដុល្លារ សហរដ្ឋអាមេរិក ឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ។ លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi បានឱ្យដឹងថា ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ដោយដឹកនាំ សិស្សនិស្សិត ជប៉ុន ឱ្យបានមកស្គាល់ប្រទេសកម្ពុជា តាមរយៈដំណើរទស្សនកិច្ចសិក្សា ទេសចរណ៍ និងធ្វើកិច្ចការមនុស្សធម៌ ក្នុងពេលនេះ មិនមែនជាលើទីមួយនោះទេ ព្រោះតែអង្គការ Kumamoto internationalization center របស់លោក បង្កើតឡើង ដើម្បីកិច្ចការទេសចរណ៍ វប្បធម៌ ប្រពៃណី និងមនុស្សធម៌ រវាងជប៉ុន និងកម្ពុជា ហើយក៍ស្របតាមការស្នើសុំរបស់ ឯកឧត្តម ថោង ខុន អតិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យនាំយកអ្នកទេសចរ ដែលជាសិស្សនិស្សិតជប៉ុន មកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ។

‎‎លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi បន្តថា កូនៗរបស់លោក សុទ្ធតែជាគ្រូពេទ្យ ហើយចៅរបស់លោកក៍មានក្ដីស្រមៃក្លាយជាគ្រូពេទ្យដើម្បីព្យាបាលដល់មនុស្សជាតិ ជាពិសេសប្រជាជនកម្ពុជា បន្ទាប់ពីគាត់បានមកទស្សនាប្រទេសកម្ពុជាកាលពីពេលកន្លងទៅរួចមក។

លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi បានបន្ថែមថា ថវិកាដែលយកមកឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងចូលរួមជួយដល់ដំណើរទស្សនកិច្ចសិក្សារបស់ និសិ្សត នៃសកលវិទ្យាល័យ ម៉ៃជិ Meiji University នាពេលនេះ ភាគច្រើនជាថវិកាផ្ទាល់ខ្លួនរបស់លោក និងមួយចំនួនទៀតបានមកពីការបរិច្ចាគរបស់សប្បុរសជនជប៉ុនតាមរយៈ អង្គការ Kumamoto internationalization center របស់លោក។

លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi បានបញ្ជាក់ថា បើទោះបីជា នៅខេត្ត Kumamoto និងភូមិស្រុករបស់លោក បានទទួលរងនូវគ្រោះរញ្ជួយដី សម្លាប់មនុស្ស និងបំផ្លាញ ហេត្ថារចនាសម្ព័ន្ធខេត្ត យ៉ាងណាក៍ដោយ ក៍អង្កការ និងសម្បុរសជន របស់លោក នៅតែបន្តជួយមកកាន់ពលរដ្ឋកម្ពុជា ស្របតាមចក្ខុវិស័យ របស់ Kumamoto internationalization center ដែលបង្កើតឡើងដើម្បី ទេសចរណ៍ វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច លើកកម្ពស់ចំណេះដឹង សុខមាលភាពសហគមន៍ និងមនុស្សធម៌ ដែលនឹងនាំឱ្យមានទំនាក់ទំនងមិត្តភាពល្អយូរអង្វែង រវាង កម្ពុជា-ជប៉ុន ។

បុគ្គលិក តំណាង មន្ទីរពេទ្យកុមារអង្គរ បានប្រគល់លិខិតថ្លែងអំណរគុណ និងអគុណ ដល់ លោក តានីហ្កាវ៉ា ម៉ាសាតូហ្សុី Tanigawa Masatoshi ប្រធានអង្គការ Kumamoto internationalization center និងនិស្សិតសកលវិទ្យាល័យ ម៉ៃជិ Meiji University ដែលបាននាំយកថវិកាចំនួន ៣០០ ដុល្លារសហដ្ឋអាមេរិក ជួយដល់មន្ទីរពេទ្យកុមារអង្គរ នាពេលនេះ ដោយការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចូលរួមសហការ បង្កើតភាពងាយស្រួល ដល់និស្សិត សកលវិទ្យាល័យ ម៉ៃជិ Meiji University ដើម្បីធ្វើទស្សនកិច្ចស្វែងយល់ ទទួលជ្រាបអំពី ប្រវត្តិនៃការបង្កើតឡើង និងតម្រូវការបច្ចុប្បន្ន របស់មន្ទីរពេទ្យនេះផងដែរ៕KD

ព័ត៌មានពេញនិយម