ខេត្តសៀមរាប៖ ក្រុមក្មេងទំនើង នៅតែមានសកម្មភាពដេញកាប់គ្នា បើទោះបីជាកន្លងមក កម្លាំងមានសមត្ថកិច្ច បានខិតខំលុបបំបាត់យ៉ាងណា ក៍នៅវេលាម៉ោង៤ និង០៤នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ត្រង់ចំណុចតូបលក់ចាប់ហួយមួយកន្លែង នៅតាមបណ្ដោយផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានបង្កការភ័យខ្លាចជាខ្លាំងដល់ប្រជាពលរដ្ឋ និងអាជីវករ ទេសចរ ពាណិជ្ជករ ដោយគោរពស្នើរសុំក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាន អគ្គមេបញ្ជាការ ជាពិសេស រាជរដ្ឋាភិបាល មេត្តាចាត់វិធានការក្ដៅបន្ទាន់ បញ្ជូនក្រុមដឹកនាំ និងកម្លាំងមានសមត្ថភាព ចុះបោសសម្អាតក្រុមក្មេងទំនើងនៅទូទាំងខេត្តសៀមរាប ឱ្យខានតែបាន ដែលជាការធានានូវសេចក្ដីសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ភ្ញៀវទេសចរ ជាពិសេសការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់ជាតិផង៕នាគក្រហម

