Saturday, October 31, 2026

កម្ពុជាដឹកនាំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ (23rd ACCSM) ជាមួយរបៀបវារៈចំនួន១២

រយៈពេលមួយព្រឹកពេញ​ ក្រោយពិធីបើកនាព្រឹកនេះបានបញ្ចប់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) ជាមួយរបៀបវារៈចំនួន១២។ ក្នុងកិច្ចប្រជុំនេះ មន្ត្រីជាន់ខ្ពស់ ACCSM មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ាន បានធ្វើការពិនិត្យ ពិភាក្សាលម្អិតទៅលើបទបង្ហាញតាមរបៀបវារៈដែលបានកំណត់រួមមាន៖ (១)ការអនុម័តលើរបៀបវារៈ, (២)ការរៀបចំកិច្ចប្រជុំទូទៅ, (៣)ការបញ្ចប់ផែនការការងារ ACCSM ឆ្នាំ២០២១-២០២៥, (៤)ការអនុម័ត និងការអនុវត្តផែនការការងារ ACCSM ឆ្នាំ២០២៦-២០៣០, (៥)លក្ខខណ្ឌការងារ (Tern of Reference) របស់ ACCSM និងវិធាននីតិវិធី (Rule of Procedure) នៃ ACCSM+3, (៦)សេចក្តីសម្រេចពាក់ព័ន្ធនៃកិច្ចប្រជុំអាស៊ានផ្សេងទៀត, (៧)បច្ចុប្បន្នភាពស្តីពីវិទ្យាស្ថានបណ្តុះបណ្តាលមុខងារសាធារណៈអាស៊ាន (PSTIs), (៨)ការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM+3 លើកទី៨ និងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ ACCSM លើកទី២៣, (៩)ការត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំ ACCSM លើកទី២៤ សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០, (១០)កិច្ចការផ្សេងៗ, (១១)ការពិនិត្យ និងអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣ និង (១២)មតិបិទកិច្ចប្រជុំ៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ

ព័ត៌មានពេញនិយម