Saturday, June 13, 2026

អគ្គីភ័យឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នង ក្នុងស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ មានករណីភ្លើងឆេះផ្ទះ ឈ្មោះ ប៉ក់ គឹមឡាយ ភេទស្រីអាយុ ៤១ ឆ្នាំ នៅចំណុច ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្ថិតតាមបណ្ដោយផ្លូវជាតិ លេខ៦ ចម្ងាយពីអធិការស្រុក ៩ គីឡូម៉េត្រ ចុះពីផ្លូវជាតិលេខ៦ ទៅផ្លូវបំបែប្រហែល ៣០០ម៉ែត្រ កាលពីវេលាម៉ោង ០៨ និង ១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ។
‎ក្រោយទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាផ្ទាល់ទៅកម្លាំងក្រោមឱវាទឱ្យវាជួយអន្តរាគមន៍ភ្លាមៗ និងបានជួយពន្លត់ភ្លើងជាស្ថាពររទៅវិញនៅម៉ោង ៩ និង៣០នាទីថ្ងៃដដែល។
‎លោកឧត្ដមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ករណីនេះបណ្ដាលអោយខូចខាត៖
១. ផ្ទះ ១ខ្នង ទាំងស្រុង ទំហំ ៨ គុណ ៩ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងឈឺ ជាន់ផ្ទាល់ដីកម្ពស់៩ ម៉ែត្រ
‎២. សម្ភារៈប្រើប្រាស់ ឆេះទាំងស្រុង រួមមាន ប្លង់ដីចំនួន១១ប្លង់ កាតគ្រីម៉ូតូចំនួន០១ សំបុត្រកំណើតចំនួន០៧ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួន
៣. ចំណែកម្ចាស់ផ្ទះ ពុំមានអ្នករងរបួសឡើយ។


លោកឧត្ដមសេនីយ៍ត្រី ណុប សារ៉ាក់ បានបន្តថា ចំពោះករណីឆេះនេះមិន បណ្ដាលអោយប៉ះពាលដល់ផ្ទះដែលនៅជុំវិញនេះទេដោយសាររថយន្ត ពន្លត់អគ្គីភ័យបានជួយអន្ដរាគមន៍ទាន់ពេល ហើយក្នុងពេលកំពុងកើតហេតុរថយន្ដពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន
១. រថយន្ដ ស្នងការនគរបាលខេត្ត ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន
‎២. រថយន្ត អធិការដ្ឋាន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន
‎៣.រថយន្តកងរាជអាវត្ថហត្ថខេត្ត ០១គ្រឿង ប្រើប្រាសអស់ ១ឡាន។
លោកឧត្ដមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ថា តាមសេចក្ថីរាយការណ៍ ទទួលស្គាល់ពីម្ចាស់ផ្ទះ និងការសន្និដ្ឋានរបស់សមត្ថកិច្ច គឺអគ្គីភ័យ កើតឡើងបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ទើបបណ្ដាលអោយឆេះផ្ទះតែម្ដង៕KD

ព័ត៌មានពេញនិយម