Saturday, June 13, 2026

ករណីចរាចរណ៍ រវាងរថយន្ត Mercedes CLA45 ជាមួយម៉ូតូ Honda Wave លើផ្លូវ៦០ម៉ែត្រ ភាគីម៉ូតូបានយល់ព្រមនិងដកពាក្យបណ្ដឹង ក្រោយទទួលបានសំណងរដ្ឋប្បវេណី ពីអ្នកបើកបររថយន្ត (វីដេអូ)

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ដឹងនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង៣៥នាទី នៅលើវិថីសម្ដេចវិបុលបញ្ញា សុខ អាន (៦០ម៉ែត្រ) ត្រង់ចំណុចផ្លូវបំបែកជាបួន បុរីរដ្ឋបាលខេត្ត ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រវាងរថយន្តមួយគ្រឿងម៉ាក Mercedes CLA45 ពណ៍ស បិតស្គុតពណ៍ត្រេអុី ផ្លាកលេខ ភ្នំពេញ 2BV-7785 បើកបរដោយឈ្មោះ សែន សុខនីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប 1AE-4226 បើកបរដោយឈ្មោះ ខន មិនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង បានបន្តថា ករណីគ្រោះថ្នាក់ខាងលើបណ្ដាលអោយ របួសស្រាលមនុស្ស០១នាក់ ហើយរថយន្ត និងម៉ូតូខូចខាតស្រាល។

‎លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង បានបញ្ជាក់ថា អ្នកបើកបររថយន្តបានជួយសងសំណងរដ្ឋប្បវេណីទៅអ្នកបើកបរម៉ូតូ(ជនរងគ្រោះ)ដើម្បីព្យាបាលរបួស និងជួសជុលម៉ូតូ ភាគីម៉ូតូយល់ព្រមទទួលយក ហើយភាគីម៉ូតូបានយល់ព្រមនិងដកពាក្យបណ្ដឹងពីសមត្ថកិច្ច ចំណែក វត្ថុតាងមានរថយន្តសមត្ងកិច្ចរៀបចំបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត៕KD

ព័ត៌មានពេញនិយម