Saturday, June 13, 2026

កម្មន្តរាយ ! សន្តិសុខ នៃសកលវិទ្យាល័យបៀលប្រាយម្នាក់ បានតចរន្តអគ្គិសនីចេញពីសាលាទៅឆក់ត្រី ក៍ត្រូវឆក់ខ្លួនឯងស្លាប់

ខេត្តសៀមរាប៖ មានករណីចរន្តអគ្គិសនីឆក់មនុស្សស្លាប់ម្នាក់នៅចំណុចប្រឡាយទឹកស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង០៤ និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

VID_20260422_155145_890.mp4

យោងតាមរបាយការណ៍ ដែលទីភ្នាក់ងារសារព័ត៌មានគូលែនដេលីទទួលបានពី លោកឧត្ដមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន កាលពីវេលាម៉ោង០៥ និង៣០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញបានចុះទៅដល់ទីតាំង និងរកឃើញថា សាកសពឈ្មោះ ហ៊ូន ហាក់ ភេទប្រុស អាយុជិត ៣០ឆ្នាំ មុខរបរសន្តិសុខសាលាសកលវិទ្យាល័យបៀលប្រាយ BBU ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ របាយការណ៍ដដែលបានបន្តថា តាមការឆ្លើយបំភ្លឺ របស់បងជីដូនមួយសពឈ្មោះ ឡុង ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខ មានទីលំនំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថាបច្ចុប្បន្នខ្ញុំប្រកបរបរជាសន្តិសុខនៃសកលវិទ្យាល័យបៀលប្រាយ ដោយចូល ធ្វើការវេនទី១ ម៉ោង ០៧ និង០០នាទី ចេញម៉ោង១១ និង៣០នាទី ហើយចូលវេនទី២ ម៉ោង១៣ និង៣០នាទី ចេញ ម៉ោង១៧ និង០០នាទី និងវេនទី៣ ម៉ោង ២១ និង០០នាទី ដល់ម៉ោង០៦ និង០០នាទីព្រឹក នៅចំណុចអគារ C ហើយ ខ្ញុំបានធ្វើការជាសន្តិសុខនេះអស់រយ:ពេល១៤ឆ្នាំ គឺចាប់តាំងពីឆ្នាំ ២០១២ ហើយខ្ញុំក៏មានបងប្អូនជីដូនមួយសពប៉ុន្តែធ្វើការវេនខុសគ្នា ដោយសព ចូលធ្វើការវេនទី១ ម៉ោង ១៣ និង៣០ នាទី ចេញម៉ោង ២១ និង០០ នាទី និងវេនទី២ ម៉ោង ២១ និង០០នាទី ដល់ម៉ោង ០៦ និង០០នាទីព្រឹក ដោយយាមនៅអគារ E កន្លងមកខ្ញុំធ្លាប់ឃើញសពខាងលើដើរ ចាក់ត្រីតាមប្រឡាយទឹកនៅមុខសាលា ហើយមិនដែលមានបញ្ហាអ្វីនោះទេ ។ ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៦ ម៉ោង១៣:៣០នាទី ខ្ញុំបានចូលពីធ្វើការធម្មតា ហើយខ្ញុំបានជួបសព ក៏មកធ្វើការជាធម្មតាដែរ ក្រោយធ្វើការចប់ដល់ម៉ោង១៧ និង០០នាទី ក៏ដល់ម៉ោងចេញហើយខ្ញុំក៏ចេញមកផ្ទះវិញ រហូតដល់ម៉ោង ២១ និង០០នាទី ទើបខ្ញុំត្រលប់មកយាមវិញហើយចូលទៅកន្លែងយាមរបស់ខ្ញុំនៅចំណុចអគារ C ធម្មតាដោយមិនបានជួបជាមួយសព នោះទេ រហូតដល់ម៉ោងប្រហែល០៤ និង២០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ខ្ញុំក្រោកពីដេករៀបចំមកផ្ទះវិញព្រោះមានកម្មវិធីរវល់នៅផ្ទះ ស្រាប់តែពេលដែលខ្ញុំជិះម៉ូតូចេញមកដល់មុខសាលាក៏ស្រាប់តែមានអ្នករត់ផាស់អាប់បាន ហៅខ្ញុំឲ្យមកមើលថាមានមនុស្សស្លាប់នៅក្នុងប្រឡាយទឹកមុខសាលា ខ្ញុំក៏បានទៅឈួលពិលមើល ក៏ស្រាប់តែឃើញសព ស្លាប់នៅក្នុងប្រឡាយទឹកតែម្តង ក្រោយកើតហេតុភ្លាមៗខ្ញុំបានឃើញ ខ្សែភ្លើងដែលដោតចោលសម្រាប់ឆក់ត្រីចេញពីសកូលវិទ្យាល័យ ហើយខ្ញុំក៏បានទៅដកចេញ និងបានទៅ យកប្រពន្ធរបស់សព មកកន្លែងកើតហេតុ រហូតដល់ម៉ោងប្រហែល០៥ និង៣០ នាទីព្រឹក ខ្ញុំបានដឹកប្រពន្ដសពមកដល់ទីតាំងកើតហេតុ នឹងមួយសន្ទុះក៏បានឃើញមានសមត្ថកិច្ចចុះមកដល់ និង យោងតាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ ក្រាក់ ណាវឿន ភេទ ស្រី អាយុ ២៤ ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប បានឱ្យដឹងថា ជាទូទៅប្ដីរបស់គាត់(សព)តែងតែដើរចាក់ត្រី និងស្នរចាក់ត្រី បានត្រីយកទៅធ្វើម្ហូបនៅផ្ទះ ចំណែកនៅផ្ទះជួល ប្រពន្ធបានឱ្យដឹងថា សពមានឧបករណ៍ឆក់ត្រី ធ្វើអំពីឈើឬស្សី តែពុំដែលប្រើទេ កាលមុនជនរងគ្រោះធ្លាប់បានយកឧបករណ៍ឆក់ត្រី ទៅឆក់នៅខាងក្រោយផ្ទះជួលរបស់គាត់ ជាក់ស្ដែងកាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង ២០ និង០០នាទី ជនរងគ្រោះបានទៅផ្ទះដើម្បីហូបបាយ ក្រោយពីហូបបាយរួចជនរងគ្រោះបានយកឧបករណ៍ឆក់ត្រី ធ្វើអំពីឈើឬស្សី មកជាមួយដោយមិនបានប្រាប់ប្រពន្ធថាទៅឆក់នៅឯណានោះទេ ព្រោះកំឡុងពេលនោះគឺគាត់កំពុងតែធ្វើការនៅឡើយ។ រហូតដល់ព្រឹកវេលាម៉ោង ០៥ និង៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក៏ស្រាប់តែមានឈ្មោះ ឡុង ម៉ាប់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ បានជិះម៉ូតូមកប្រាប់គាត់ថាសពឆក់ត្រី នៅប្រល័យលូមុខសាកលវិទ្យាល័យបៀរប្រាយ ឥឡូវត្រូវបានខ្សែភ្លើងឆក់គាត់ស្លាប់បាត់ទៅហើយនៅក្នុងទឹក បន្ទាប់មករូបខ្លួនទៅមើលក៏បានឃើញសពបានស្លាប់នៅក្នុងទឹកប្រឡាយពិតប្រាកដមែន ។‎របាយការណ៍ដដែលបានបញ្ជាក់ច្បាស់ថា ការពិនិត្យសាកសព សពដាក់នៅលើកន្ទេល ក្បែរប្រឡាយទឹក ; សពពាក់អាវសាច់ក្រណាត់ដៃវែងពណ៌ទឹកប៉ិច នឹង ស្លៀកខោកាបូយជើងខ្លីត្រឹមជង្គង់ ខោនឹងអាវសើមជោគប្រឡាក់ដី ។ ស្លាកស្នាមនៅលើដងខ្លួនសព ផ្នែក ក្បាល មានសភាពធម្មតា មិនមានស្លាកស្នាមអ្វីទេ។ ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់នោះទេ។ ផ្នែកអវះយវះ មានស្នាមឆក់ឆេះខ្លោចខ្មៅនៅចំណុចកដៃខាងស្ដាំ ចំនួន០១កន្លែង ។យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ,ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជំនាញសន្និដ្ឋានបានថា ស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនី( ឆក់ត្រីក្នុងប្រឡាយទឹក)។

‎សំណូមពររបស់គ្រួសារសព គឺពុំប្ដឹងផ្តល់ទៅស្ថាប័នណាទេ ដោយស្នើរសុំសពយកទៅបូជាតាមប្រពៃណី។

‎ក្រោយចប់ការស្រាវជ្រាវនិពិត្យរួចរាល់សាកសព នគរបាលជំនាញបានសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕KD

ព័ត៌មានពេញនិយម