ខេត្តសៀមរាប៖ កាលពីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ព្រោះតែទឹកចិត្តល្អប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ជួយបរិច្ចាគដល់ខេត្ត Kumamoto ភាគនារតី នៃប្រទេសជប៉ុន ក្នុងពេលជួបគ្រោះធម្មជាតិរញ្ជួយដី កាលពីពេលកន្លងទៅ បុរសជនជាតិជប៉ុន មានវ័យ ៧៥ឆ្នាំម្នាក់ មានឈ្មោះ Tanigawa masatoshi ជាប្រធាន Kumamoto Internationallization Center (KIC) 
ដែលធ្លាប់រស់នៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំកន្លងទៅ បានត្រឡប់មកវិញ និងនាំយកនូវអំណោយសប្បុរសធម៌ របស់លោក និង ប្រជាពលរដ្ឋ ខេត្ត Kumamoto មានអង្ក ១.៦តោន និងទឹកបរិសុទ្ធ ជិត១០០យួរ មកចែកជូនដល់ប្រជាភៀសសឹកចំនួន ៨០គ្រួសារ ស្មើនឹងជាង ២០០នាក់ ដែលបានចាកចេញពីផ្ទះសម្បែង ភូមិឋាន ដោយការឈ្លានពានពីភាគីថៃ និងកំពុងបន្តស្នាក់នៅវត្តព្រះដាក់ និងវត្តភ្នំព្រះទេវ: ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពលោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ដោយមានការអញ្ជើញចូលរួមពី លោក Ishikawa Katsuyoshi អ្នកគ្រប់គ្រងផ្នែកលក់ និងប្រធាន អ្នកគ្រប់គ្រង នៃសណ្ឋាគារ TUI BLUE Angkor Crace, លោក យឹម ឧត្តម, រួមជាមួយតំណាងក្រុមប្រឹក្សាស្រុក, លោកមេឃុំព្រះដាក់ លោកមេឃុំត្បែង ព្រះគ្រូចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនអង្គ និងនាក់ផងដែរ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក្នុងសមានចិត្តគោរព ស្រឡាញ់ និងក្ដីស្រណោះ អាណិត លោក Tanigawa masatoshi ថាលោកជាជនជាតិជប៉ុនម្នាក់ ដែលធ្លាប់រស់នៅ និងប្រកបអាជីវកម្មសណ្ឋាគារអស់ជាច្រើនឆ្នាំនៅប្រទេសកម្ពុជា លោកស្គាល់ និងយល់នូវជម្រៅចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាច្បាស់ណាស់ គឺស្មោះត្រង់ រួសរាយរាក់ទាក់ ចេះយកអាសារអ្នកដទៃមិនថាជាជាតិសាសន៍ណាមួយនោះឡើយ ហើយលោកក៍មិននឹកចង់ចាកចេញពីប្រទេសកម្ពុជាឡើយ ប៉ុន្តែដោយសារកាលនោះទីក្រុង Kumamoto ដែលមានកូន ប្រពន្ធនិងសាច់ញាតិ របស់លោករស់នៅ បានជួបគ្រោះរញ្ជួយដី ទើបលោកបង្ខំចិត្តត្រឡប់ទៅប្រទេសជប៉ុនវិញ ដោយក្នុងចិត្តនៅតែនឹកស្រឡាញ់ប្រទេស និងប្រជាជនកម្ពុជា។ លោក Tanigawa masatoshi បន្តថា មិនតែប៉ុណ្ណោះខេត្តសៀមរាបក៍មានទំនាក់ទំនងប្រវត្តិសាស្ត្ររាប់រយឆ្នាំជាមួយក្រុមសារម៉ូរ៉ៃ របស់ជប៉ុនផងដែរ ហើយការត្រឡប់មករបស់លោកពេលនេះ គឺក្នុងនាម លោក ក្រុមគ្រួសារ និងប្រជាពលរដ្ឋខេត្ត Kumamoto របស់លោក ដើម្បីជាការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលធ្លាប់មានទឹកចិត្តបរិច្ចាគដល់ខេត្ត របស់លោកក្នុងគ្រោះធម្មជាតិកន្លងទៅ។ ពេលនេះរូបលោក និងប្រជាជនក្នុងខេត្ត Kumamoto នាំយកអង្ក ទឹកបរិសុទ្ធ និងសៀវភៅរឿងនិទានរបស់ជប៉ុនបកប្រែជាភាសាខ្មែរ សម្រាប់កុមារ ជាតបស្នងដឹងគុណ និងជួយសម្រាលបន្ទុក នៃការរស់នៅរបស់បងប្អូនប្រជាភៀសសឹកកម្ពុជាចំនួន៨០គ្រួសារនាពេលនេះ ហើយក៍មាននាំយកនូវជំនួយអណ្ដូងទឹកផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៍ដូចជាអំណោយឧបត្ថម្ភដល់សាលារៀនមួយចំនួន និងមន្ទីរពេទ្យកុមារអង្គរផងដែរ។
លោក Tanigawa masatoshi បានបន្តថា លោកបានដឹងរឿងអំពីការឈានពានរបស់យោធាថៃមកលើទឹកដីរបស់ប្រទេសកម្ពុជា និងបានធ្វើឱ្យបងប្អូនបាត់បង់នូវ ភូមិឋាន រត់រកកន្លែងមានសុវត្ថិភាព បាត់បង់ទ្រព្យសម្បត្តិ ដីធ្លី ស្រែចម្ការ។ លោកថា កម្ពុជាពិតជាមិនបានឈានពានអ្នកណាឡើយ ប៉ុន្តែដោយសារប្រទេសថៃមានប្រព័ន្ធផ្សព្វផ្សាយធំៗ ទើបធ្វើឱ្យប្រជាជននៅលើពិភពលោក ជាពិសេសប្រជាជនជប៉ុនទទួលបានព័ត៌មានតែពីខាងភាគីថៃច្រើនជាង។ ទោះបីជាយ៉ាងណាលោក ជឿជាក់ និងស្គាល់កម្ពុជាច្បាស់ជាងអ្នកណាទាំងអស់ ហើយលោកក៍នៅខាងកម្ពុជា ដោយសន្យាថានឹងជួយផ្សព្វផ្សាយល្អៗអំពីកម្ពុជាទៅដល់ប្រជាជនជប៉ុន ឱ្យពួកគេបានយល់ ចង់មកលេង និងវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
លោក Tanigawa masatoshi សូមឱ្យប្រជាពលរដ្ឋភៀសសឹកកម្ពុជាទាំងអស់មានភាពរឹងមាំឡើង តស៊ូអត់ធ្មត់ក្នុងគ្រាលំបាកនេះ ហើយសង្ឃឹមថាបងប្អូននឹងអាចវិលត្រឡប់ទៅភូមិឋានវិញក្នុងពេលឆាប់ៗខាងមុខនេះ។
លោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ជំនួសឱ្យ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងក្នុងនាមគណៈអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Tanigawa masatoshi ក៍ដូចជាសហការី និងប្រជាពលរដ្ឋជប៉ុនខេត្ត Kimamoto ដែលបានផ្ដល់ និងនាំមកជូននូវអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋភៀសសឹកកម្ពុជា ដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរពីការឈានពានរបស់ភាគីថៃ ជាពិសេសទឹកចិត្តស្រឡាញ់ស្មោះស្ម័គ្រជឿជាក់លើកម្ពុជារបស់ លោក Tanigawa masatoshi រហូតមក និងសូមជូនពរលោក Tanigawa masatoshi និងសហការី ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច។
លោក រិន ឡូត បានបន្តថា បើទោះបីជាមានការឈ្លានពានប្រដាប់អាវុធពីភាគីថៃយ៉ាងណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា នៅតែមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាជម្លោះតាមរយះការចរចាដោយសន្តិវិធី ជ្រើសរើសវិធីសាស្ត្រការទូត និងគោរពច្បាប់អន្តរជាតិជាចម្បង។
លោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានសំណូមពរដល់ លោក Tanigawa masatoshi ជួយផ្សព្វផ្សាយអំពីបញ្ហាកម្ពុជា ដែលកំពុង “រងការឈ្លានពានពីភាគីថៃ ដោយកម្ពុជារក្សាជំហរដោះស្រាយបញ្ហាជម្លោះនេះដោយសន្តិវិធី, កម្ពុជាមិនបានឈានពានទៅលើប្រទេសថៃនោះឡើយ” ឱ្យបានទៅដល់ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដោយសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន បន្តកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ហើយសូមអញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។
នៅក្នុងឱកាសនេះផងដែរ លោកមេឃុំបាន ថ្លែងអំណរគុណដល់ លោក Tanigawa masatoshi និងសប្បុរសជនជប៉ុន ខេត្ត Kumamoto ដែលបានយកនូវអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកកម្ពុជានាពេលនេះ ហើយឆ្លៀតឱកាសរៀបរាប់អំពីស្ថានភាព និងកិច្ចគាំពាររបស់អាជ្ញាធរឃុំរបស់លោក ជាពិសេសការយកចិត្តទុកដាក់គិតគូរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូនភៀសសឹក ក៍ដូចជា ធ្វើការណែនាំ និងជូនដំណឹងដល់បងប្អូនប្រជាភៀសសឹកដែលកំពុងបន្តស្នាក់នៅទាំងអស់ មេត្តាចូលធ្វើអនាម័យក្នុងមណ្ឌលស្នាក់នៅបណ្តោះអាសន្នទាំងនេះឱ្យបានល្អ សហការផ្តល់ព័ត៌មានសន្តិសុខ សុខភាព ដល់អាជ្ញាធរមូលដ្ឋានដើម្បីជួយដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា ហើយជាពិសេសជូនបងប្អូនជ្រាបអំពីការវិលត្រឡប់ទៅភូមិឋានវិញ ប្រសិនបើភូមិឋានទាំងនោះមិនស្ថិតក្នុងតំបន់ក្រហម។
ប្រជាភៀសសឹកកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Tanigawa masatoshi និង ប្រជាពលរដ្ឋ ខេត្ត Kumamoto ដែលបានផ្ដល់ជូននូវអំណោយសប្បុរសធម៌ មានអង្ក ទឹកបរិសុទ្ធ និងសៀវភៅ មកចែកជូនពួកគាត់នាពេលនេះ និងអរគុណដល់អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុកបន្ទាយស្រី ឯកឧត្តមអភិបាលខេត្តសៀមរាប ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយគាំពារដល់ពួកគាត់ជាប្រចាំ ហើយក៏បានប្រសិទ្ធិពរជ័យសិរីបវរមហាប្រសើរ កើតមានដល់សប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុកបន្ទាយស្រី ឯកឧត្តមអភិបាលខេត្តសៀមរាប និងជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមបានប្រកបនូវ ពុទ្ធពរទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជំរាបជូនផងដែរថា នៅទូទាំង ១៣ ក្រុង-ស្រុក ក្នុងខេត្តសៀមរាប គិតត្រឹមវេលាម៉ោង ១៦ និង ០០ នាទីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋភៀសសឹកកំពុងបន្តស្នាក់នៅទីតាំងសុវត្ថិភាពចំនួន ៣៥ កន្លែងដែលបានរៀបចំដោយរដ្ឋបាលក្រុង-ស្រុក រួមនិងការស្នាក់នៅតាមផ្ទះ សរុបមានចំនួន ៣៣៣៥ គ្រួសារ ស្មើនឹង១០២៦០នាក់ ស្រី៥២៣៤នាក់៕KD
日本の熊本国際化センター(KIC)の谷川正敏理事長が、自然災害の際に同県に寄付をしてくれたカンボジアの人々の善意に感謝し、バンテアイ・スレイ地区の2つの寺院に今も滞在しているカンボジア難民に人道支援物資を届けました。
シェムリアップ:2026年3月20日午後、地震災害の際に日本の南西部、熊本県に寄付をしてくれたカンボジアの人々の善意に感謝し、長年カンボジアに住んでいた熊本国際化センター(KIC)の谷川正敏理事長(75歳)が帰国し、自身と熊本県の人々からの慈善寄付として、米1.6トンと飲料水約100リットルを持参しました。これらの物資は、タイの侵攻により故郷や村を追われ、シェムリアップのバンテアイ・スレイ地区にあるワット・プレア・ダック寺院とワット・プノン・プレア・テヴ寺院に今も滞在している80世帯、200人以上の難民に配布されました。バンテアイ・スレイ県知事のリン・ロット氏を議長として、TUIブルー・アンコール・クレース・ホテルのセールスマネージャー兼社長である石川勝義氏、イム・オドム氏、県議会代表、プレア・ダック村長、トベン村長、寺院住職、その他多くの地方自治体関係者らが参加し、式典が開催されました。
谷川正敏氏は、カンボジア難民の方々に対し、敬意と愛情、そして深い同情の意を表し、自身は長年カンボジアでホテル業に携わってきた日本人であり、カンボジアの人々の心を深く理解していると述べました。彼は誠実で親しみやすく、人種を問わず誰に対しても思いやりを持って接する人物です。カンボジアを離れたくはありませんでしたが、家族や親族が暮らす熊本市が地震に見舞われたため、故郷カンボジアとカンボジアの人々を今も恋しく思いながら、日本へ帰国せざるを得ませんでした。谷川正敏氏は、自身と家族、そして熊本県民を代表して、自然災害の際に故郷の熊本県に惜しみない支援を寄せてくれたカンボジア政府と国民に感謝の意を表すため、今回の帰国を決意しました。今回、谷川氏と熊本県民は、感謝の印として、また80世帯のカンボジア難民家族の生活支援として、米、聖水、そしてクメール語に翻訳された日本の絵本を持参しました。さらに、シェムリアップの住民に井戸を提供するとともに、いくつかの学校やアンコール小児病院にも支援物資を届けました。
谷川氏は、タイ軍によるカンボジア領土侵攻によって人々が村を失い、避難を余儀なくされ、財産や土地、農地を失ったことを知っていると述べました。カンボジアは実際には誰も侵略していないが、タイはメディア網が発達しているため、世界、特に日本人はタイ側からの情報に偏っていると指摘しました。しかし、彼は誰よりもカンボジアのことをよく理解し、信じており、カンボジアの味方です。彼は、カンボジアの良いニュースを日本人に広め、カンボジアへの理解を深め、訪問や投資を促すことを約束しています。
リン・ロット・バンテアイ・スレイ県知事は、シェムリアップ州知事プラック・ソポーン閣下と県知事を代表して、谷川正敏氏、そしてタイ侵攻によって深刻な影響を受けたカンボジア難民に慈善品を提供してくださった同僚の方々、木本県の日本人の方々に深く感謝の意を表しました。特に、谷川正敏氏のカンボジアに対する愛情、忠誠心、そして信頼は今も変わらず続いています。リン・ロット知事は、谷川正敏氏と同僚の方々の幸福、繁栄、そして今後のご活躍を祈念しました。
リン・ロット氏は、タイ側からの武力攻撃にもかかわらず、カンボジア指導部は依然として、平和的な交渉、外交的手段の選択、国際法の尊重を第一の目標として、紛争解決に強い決意を持っていると述べた。
バンテアイ・スレイ県知事のリン・ロット氏は、谷川正敏氏に対し、カンボジアが「タイ側から攻撃を受けているものの、カンボジアは紛争を平和的に解決するという立場を維持しており、タイに対して主導権を握っていない」という状況を日本政府と国民に広く伝えるよう要請しました。そして、日本政府と国民がカンボジア王国政府およびカンボジア国民と引き続き良好な協力関係を築き、カンボジアへの訪問や投資をさらに促進することを期待すると述べました。
また、同氏は、現在も滞在している難民に対し、仮設住宅を清潔に保ち、地方自治体への安全・健康情報の提供に協力するよう呼びかけました。特に、居住する村がレッドゾーンに指定されていない場合は、いつでも村に戻ることを検討できると伝えました。
カンボジア難民一同は、谷川正敏氏と熊本県民の皆様から、この度、米と聖水を慈善品としてお贈りいただいたことに深く感謝申し上げます。また、日頃から多大なご支援を賜っている地方自治体、バンテアイ・スレイ県知事、シェムリアップ州知事、そして特にカンボジア王国政府首長に心より感謝申し上げます。さらに、寛大な心をお持ちの皆様、地方自治体、バンテアイ・スレイ県知事、シェムリアップ州知事、そして特にカンボジア王国政府首長に、長寿、富、幸福、そして力の四つの祝福が授けられ、末永く皆様が共に歩んでいけるようお祈り申し上げます。
また、2026年3月20日午後4時現在、シェムリアップ州の13の市と地区において、避難民は市と地区の行政機関が用意した35か所の安全な場所(自宅など)に引き続き滞在しており、その数は3,335世帯、10,260人(うち女性5,234人)に上ることをお知らせいたします。KD
គេហទំព័រ័ គូលែនដេលី
www.k-kulendaily.com.kh
👉 Editor Office ៖ +85589948444 ; +855885466648 ; kulendailynews@gmail.com
👉 Facebook ៖ https://www.facebook.com/share/1DQmDaKdNk/?mibextid=wwXIfr
👉 Telegram Channel ៖ https://t.me/kulendailynews
