ខេត្តបាត់ដំបង៖ (មានវីដេអូ) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៦ និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៥៧ ក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រវាងរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយស្តារីច ពណ៌ស ពាក់ផ្លាកលេខ (មិនច្បាស់) ក្រោយពេលកើតហេតុ បានបើកគេចចេញពីកន្លែងកើតហេតុ ដែលបើកប៉ះដៃចង្កូត ជាមួយនិងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម (HONDA DREAM) ពណ៌ខ្មៅពាក់ផ្លាកលេខ បាតដំបង 1AN-6807

បណ្តាលឱ្យអ្នកបើកបរឈ្មោះ អឹម សួង ភេទស្រីអាយុ ៥៣ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របួសធ្ងន់និងបានស្លាប់ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ ។
ក្រោយពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ភ្លាម សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង ស្វែងរកសាក្សីនិងភស្តុតាង នានាដូចជាកាម៉េរ៉ាសុវត្ថិភាព ពាក់ព័ន្ធករណីនេះ។

ដោយសាររថយន្តបានគេចចេញពីកន្លែងកើតហេតុ ទើបតែនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ច កំណត់អត្តសញ្ញាណរថយន្តបង្កបាន និងស្វែងរកឃើញរថយន្តម៉ាក Hyundai Staria ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា HCL.2525 ជាកម្មសិទ្ធរបស់ឈ្មោះ សយ បូរ៉ា ភេទប្រុស រស់នៅក្នុងក្រុងបាត់ដំបង និងបាននាំយក រថយន្តនេះមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
ក្រោយការសាកសួរបំភ្លឺទៅលើឈ្មោះ សយ បូរ៉ា បានឆ្លើយថា ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ គឺគាត់បានស្ថិតនៅក្នុងហេតុការណ៍នោះ ដោយជិះក្នុងរថយន្តនៅផ្នែកខាងក្រោយ និងមានឈ្មោះ សើ សាន់ណាវី ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកបើកបររថយន្ត នៅក្រោយពេលកើតហេតុភ្លាមៗ ឈ្មោះ សើ សាន់ណាវី បានចុះពីលើរថយន្តហើយគេចខ្លួនបាត់ បន្ទាប់មកឈ្មោះ សយ បូរ៉ា បានបើករថយន្ត របស់ខ្លួនទៅរកហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យនៅជិតនោះដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះប៉ុន្តែពេលត្រឡប់ មកដល់កន្លែងកើតហេតុវិញគឺជនរងគ្រោះត្រូវបានគេនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ហើយ។

ក្រោយពេលកើតហេតុខ្លួនបានយករថយន្តមកប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ដើម្បីរក្សា ទុករង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបញ្ជាក់ជូនសារធារណជនបន្ថែមថា សមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានខិតខំធ្វើការស្រាជ្រាវស្វែងរកភស្តុតាង បន្ថែមទៀតដើម្បីរកអ្នកបង្កគ្រោះថ្នាក់ពិតប្រាកដ និងតាមស្វែងរកឈ្មោះ សើ សាន់ណាវី ដែលឈ្មោះ សយ បូរ៉ា បានអះអាងថាជាអ្នកបើកបររថយន្តបង្កនោះដើម្បីសាកសួរប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយដោយសារ ឈ្មោះខាងលើបានរត់គេចខ្លួនបាត់ ។ ទន្ទឹមនឹងនេះសមត្ថកិច្ចនគរបាលចរាចរណ៍ក៏បានធ្វើការអញ្ជើញភាគីទាំង សងខាងមកសម្របសម្រួលលើសំណងដល់ជនរងគ្រោះចំនួន ២ លើករួចមកហើយ គឺលើកទី១ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទី២ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុន្តែពុំទាន់បានលទ្ធផលនៅឡើយ ដោយសារភាគីម្ខាងមិនបានបញ្ជាក់អំពីចំនួនដែលចង់ផ្តល់ទៅជនរងគ្រោះ រីឯភាគីខាងជនរងគ្រោះមិនបានបង្ហាញ អំពីចំនួនទឹកប្រាក់ដែលខ្លួនចង់ទាមទារ ។
ប៉ុន្តែទោះជាយ៉ាងក៏ដោយសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងនៅតែព្យាយាមអញ្ជើញភាគីទាំងពីរមក ករណីនៅតែមិនត្រូវគ្នានឹងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអម សម្របសម្រួលសំណងសារជាថ្មីម្តងទៀត សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់តាមនីតិវិធីច្បាប់បន្តទៀត។
សូមជម្រាបជូនថា ការចេញនូវសេចក្ដីថ្លែងការ របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាពេលនេះគឺបានធ្វើឡើងបន្ទាប់ពីមានការផ្សាយនៅបណ្ដាញសង្គមជាច្រើន ជាពិសេសនៅលើហ្វេសប៊ុក PVN NEWS ថា ហេងឆៃលីថៅកែផ្សារទំនើបបាត់ដំបងលក់ទំនិញសៀមបេីកឡានបុកគេស្លាប់អត់ដោះស្រាយសូមមន្ត្រីពាក់ព័ន្ធជួយជនរងគ្រោះផង🙏។
PVN NEWS បង្ហោះបន្ថែមថា លោក ហេង ឆៃលី បេីកឡានបុកមនុស្សស្លាប់ហេតុអ្វីមិនចាប់ខ្លួនបញ្ជូនទៅតុលាការ ? ជនល្មើសដេីរពេញខេត្តបាត់ដំបង ! ជនរងគ្រោះឈឺចាប់។
PVN NEWS បន្តបង្ហោះថា រថយន្តនេះជាកម្មសិទ្ធិរបស់លោក ហេង ឆៃលី ហើយលោក ហេង ឆៃលី ជាអ្នកបេីកបុកជនរងគ្រោះស្លាប់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។ លោក ហេង ឆៃលី គេចខ្លួនពីការទទួលខុសត្រូវ ដោយអោយមនុស្សម្នាក់មកទទួលជំនួស ។ ចង់ដូរមនុស្សគេចពីសំណាញ់ច្បាប់បែបណាជារឿងរបស់ហេង ឆៃលី តែមន្ត្រី អនុវត្តន៍ច្បាប់គួរតែឃាត់ខ្លួនអ្នកបង្ករគ្រោះថ្នាក់ដែលបណ្ដាលឲ្យមនុស្សស្លាប់បញ្ជូនទៅតុលាការ ។ ហេតុអ្វីជនបង្ករបុកមនុស្សស្លាប់មានសេរីភាពដេីរហេីរពេញក្រុងបាត់ដំបង ហាក់ដូចគ្មានរឿងអ្វីកេីតឡេីង ? មន្ត្រីចរាចរណ៍ ទៅណាអស់ហើយ ?
ជនរងគ្រោះស្រែករកយុត្តិធម៌តាម ហ្វេសប៊ុក តាមសារព័ត៌មាន ទេីបមានសង្ឃឹមខ្លះ បេីមិនដូច្នេះទេ គេបិទបាំងអស់ហើយពិបាកទទួលបានយុត្តិធម៌ណាស់ ។ សូមឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង មេត្តាពិនិត្យមើល មន្ត្រីចរាចរណ៍ខេត្តបាត់ដំបងផង ។
PVN NEWS ទទួចថា សំណូមពរដល់មន្ត្រីអនុវត្តន៍ច្បាប់ មេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះផង ហេង ឆៃលី ជនបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមនុស្សស្លាប់ទាំងមូលបែជាដេីរពេញខេត្តបាត់ដំបងដូចគ្មានរឿងអីកេីតឡេីង ។ កន្លងមកថ្នាក់ដឹកនាំអោយចាត់វិធានការណ៍អោយបានម៉ឺងម៉ាត់ចំពោះករណីបុកស្លាប់នេះ ។ ហេតុអ្វីបានមន្ត្រីចរាចរណ៍ខេត្តបាត់ដំបងមិនចាប់ឃាត់ខ្លួន ហេង ឆៃលី បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដូចករណីធ្វើកន្លងមក ? តេី ហេង ឆៃលី មានអ្វីពិសេស បានមន្រ្តីអនុវត្តន៍ច្បាប់មេីលរំលង ? ឬមួយ ហេង ឆៃលី ជាថៅកែផ្សារទំនេីបលក់លក់ទំនិញសៀមទេីបមន្ត្រីខ្លះមិនហ៊ានប៉ះ ?
សូមជួយចែករំលែកបន្តដេីម្បីរកយុត្តិធម៌ជូនជនរងគ្រោះ 🙏
កុំលេងល្បែងឆ្ពិនភ្នែកយកកម្មករមកទទួលទោសជំនួស ព្រោះ ហេង ឆៃលី ជាអ្នកបេីកបុកជនរងគ្រោះស្លាប់ កុំចង់ក្រូម៉េរបាយការណ៍៕ លោក ម៉ៅ និមល
