Monday, April 6, 2026

កងរាជអាវុធហត្ថខេត្តសៀមរាប បញ្ជូនបុរសម្នាក់ ដែលមានសារជាតិញៀន និងបានប្រើពូថៅកាប់អ្នកដឹកម្ហូប ទៅតុលាការ ខណៈគួកនពីរនាក់ដែលរារាំងសមត្ថកិច្ច ត្រូវបានធ្វើកិច្ចសន្យាអប់រំ ‎

កាលពីវេលាម៉ោង ១៩ និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សា កើតឡើងនៅចំណុចក្រោយផ្សារលើធំថ្មី ស្ថិតភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឱម សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះជាអ្នកដឹកម្ហូបអាហារ ប៉ុន្តែមិនបណ្ដាយឱ្យមានគ្រោះថ្នាក់ទេ។ ភ្លាមៗ ផងដែរ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរស័ព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។

‎បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យជំនាញ បានចេញអន្តរាគមន៍ ឃាត់ខ្លួនមនុស្ស០៣នាក់ ក្នុងនោះមាន ០២នាក់ មានសភាពស្រវឹងស្រាខ្លាំងដែលស្គាល់ជនបង្កខាងលើបានមករារាំងសមត្ថកិច្ចមិនឱ្យឃាត់ខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកការិយាល័យទាំង០២ ដើម្បីសាកសួរ ព្រមទាំងដកហូតវត្ថុតាង នៅកន្លែងកើតហេតុ មានពូថៅ ០១ដើម បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធី។ ជនសង្ស័យឈ្មោះ ឱម សុវឌ្ឍនា ត្រូវបានធ្វើតេស្តទឹកមូត្រ រកឃើញមានសារធាតុញៀន។

‎ក្រោយពីមានការសាកសួរនិងចុះទៅបំភ្លឺ ការរិយាល័យព្រហ្មទណ្ឌ បានកំណត់ឈ្មោះ ឱមសុវឌ្ឍនា ជាជនដៃដល់ ត្រូវបានកសាងសំណុំបញ្ជូនចំពោះទៅសាលាដំបូងខេត្ត ចំណែក០២នាក់ ទៀតក្រោយពីសួរនាំមិនជាប់ពាក់ព័ន្ធករណីខាងលើបានធ្វើកិច្ចសន្យានិងអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕KD

ព័ត៌មានពេញនិយម