ខេត្តសៀមរាប៖ ឆ្លើយតបតាមសំណើរបស់គ្រួសារយោធិនឈ្មោះ រ៉ា ទី ស្នើសុំម៉ូតូមួយគ្រឿង ដើម្បីសម្រួលដល់មធ្យោបាយធ្វើដំណើរដល់ក្មួយស្រីឈ្មោះ ប៉ុក ស្រីពៅ សម្រាប់ទៅសាលារៀន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសូទ្រនិគម លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានប្រគល់ម៉ូតូមួយគ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគល់ជូនក្មួយស្រី ប៉ុក ស្រីពៅ ដែលជាគ្រួសាររបស់យោធិនឈ្មោះ រ៉ា ទី ដែលបានពលីនៅសមរភូមិនៅខ្សែបន្ទាត់ព្រំដែន។
សូមបញ្ជាក់ថា ក្មួយស្រី ប៉ុក ស្រីពៅ ដែលជាកូនភ្លោះបានបានកំពុងសិក្សានៅថ្នាក់ទី១០ នៃវិទ្យាល័យសំរោង និងស្នាក់នៅជាមួយអ៊ុំស្រីនៅភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជាមួយនឹងអំណោយដ៏ថ្លៃថ្លានេះ ក្មួយស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយម៉ូតូមួយគ្រឿងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្ដល់អំណោយនេះដល់ពួកគាត់ សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន៕KD
ប្រភព៖បមន្ទីរព័ត៌មានខេត្តសៀមរាប
