ខេត្តកណ្ដាល៖ មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក នៅចំណុចភូមិអន្ទុងក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្កណ្ដាលវេលាម៉ោង ១៦ និង ០០ នាទី ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៦ ។
សមត្ថកិច្ចថា កម្លាំងនគរបាលស្រុកអង្គស្នួលបានធ្វើលារឃាតជនសង្ស័យចំនួន០២នាក់ ដែលសុទ្ធតែ មានសារធាតុញៀនក្នុងទឹកនោម(+) ក្នុងនោះមាន ទៅ១-ឈ្មោះ យ៉ា ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិលំហាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ជួញដូរប្រហែល០២ខែ និងប្រេីប្រាស់ច្រើនលេីកប្រហែល១០ឆ្នាំ ) ដោយមានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន លេខ៧៦៨ចខ/ង ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល អ៊ុក សុវណ្ណារិទ្ធ ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវលំខាងលិច ភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ និងធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទា ក្រាំងធ្នង់ ០១លេីក រយៈពេល០៦ខែ ចំណែកទី២-ឈ្មោះ សុខ ស៊ីមសិទ្ធី ហៅធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ប្រេីប្រាស់ច្រើនលេីកប្រហែល៣ឆ្នាំ)។ 
សមតកថកិច្ចចនកតថា វត្ថុតាងដកហូតបានមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០២កញ្ចប់ (ធំ០១កញ្ចប់ និងមធម្យម០១កញ្ចប់) ទម្ងន់ស្មើនឹង១០៩,៧៧ក្រាម, ម៉ូតូ០១គ្រឿង ម៉ាកhongda scoopy ពណ៌ស បិទស្កុតពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ស្ទឹងត្រែង 1D-4401 លេខតួនិងលេខម៉ាស៊ីន8632.. , ជញ្ជីងថ្លឹងគ្រឿងញៀន ០១, កាបូបស្ពាយ០១ និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកេីតហេតុ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក កម្លាំងផ្នែកនគរបាលនគរបាលយុត្តិធម៌ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍ទួលព្រេជ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទទួលព័ត៌មានពីមហាជនល្អថាបានប្រទះឃេីញជនសង្ស័យឈ្មោះ យ៉ា ពិសិដ្ឋ ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន រស់សាលាដំបូងខេត្តកណ្តាល និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កំពុងធ្វេីដំណេីរតាមផ្លូវនៅក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះស៊េីបអង្កេតស្រាវជ្រាវឈានទៅដល់ធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន និងធ្វេីការដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកក០២កញ្ចប់ (ធំ០១កញ្ចប់ និងមធ្យម០១កញ្ចប់) ម៉ូតូ០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន០១ កាបូបស្ពាយ០១ និង ឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល មានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍ទួលព្រេជ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ សាក្សី និងនៅចំពោះមុខជនសង្ស័យឈ្មោះ យ៉ាពិសិដ្ឋ បានធ្វេីការឆែកឆេរផ្ទះជនសង្ស័យ ពុំបានដកហូតវត្ថុតាងអ្វីទៀតទេ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ាពិសិដ្ឋ បានឆ្លេីយសារភាពថាថ្នាំញៀនម៉ាកទឹកកកនៅចំពោះមុខនេះជារបស់ខ្លួន ទិញពីមុខសញ្ញាមិនស្គាល់ នៅភ្នំពេញ ក្នុងតម្លៃ៦៨០$ ដោយផ្ញេីលុយឱ្យគេមុនទេីបគេយកមកប្លុងចោលតាមផ្លូវ រួចខ្លួនយកមកលក់បន្តនិងប្រេីប្រាស់ ។ កន្លងមកឈ្មោះ សុខ ស៊ីមសិទ្ធី ហៅធី ធ្លាប់ទិញថ្នាំញៀនពីខ្លួនច្រេីនលេីកមកហេីយ។
យោងតាមចម្លេីយសារភាពរបស់ឈ្មោះ យ៉ាពិសិដ្ឋ ទេីបសមត្ថកិច្ចឈានទៅដល់ធ្វេីការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សុខ ស៊ីមសិទ្ធី ហៅធី នៅចំណុចភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ពុំបានដកហូតវត្ថុតាងអ្វីទេ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ លោក កណ្ដុរស
