Monday, April 6, 2026

ផ្ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ នៅសង្កាត់បឹងសាឡាង បណ្តាលឲ្យមនុស្សចំនួន ០៤នាក់ ‎

‎រាជធានីភ្នំពេញ៖ រវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានករណីផ្ទះមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យមនុស្សចំនួន ០៤នាក់ បាន រងរបួស នៅចំណុចផ្ទះលេខ ១៧DE ផ្លូវ២២៧ ក្រុម០៣ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ បានសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ‎នោវេលាម៉ោង ១៧ និង៥២នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៉ាន់ តាំងស្រាន់ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជា នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ សាយ សម្បត្តិ តួនាទី នាយរងការិយាល័យ ទូរសព្ទលេខ ០១២ ៩៩៩ ៩៩៩ ដើម្បីអន្តរាគមន៍បន្ទាន់ ដោយកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្ត ពន្លត់អគ្គិភ័យចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤គ្រឿង ស្មើនឹង៥៦ម៉ែត្រគូប ដោយមានរថយន្តជំនួយរថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ស្រាបៀរកម្ពុជា ០១គ្រឿង និ រថយន្តកោះ នរាចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក សរុបទាំងអស់ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤គ្រឿង ស្មើនឹង៥៦ម៉ែត្រគូប និងបានពន្លត់ចប់នៅម៉ោង ១៨ និង២០នាទី នាថ្ងៃខែឆ្នាំដដែល ។ សំណងដែលរងការឆាបឆេះនេះ មានម្ចាស់ផ្ទះឈ្មោះ ទូច ញី ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរ ទិញលក់អេតចាយ ជា ប្រភេទសំណង់ថ្មក្រោមឈើលើ ០១ល្វែង ទំហំផ្ទះ ០៦ម៉ែត្រx០៨ម៉ែត្រ ដោយបណ្ដាលឱ្យខូចខាតសម្ភារៈ ឆេះសំភារះអស់ទាំងស្រុង ឆេះរោលជញ្ជាំងដល់ផ្ទះអ្នក ជិតខាងចំនួន ០២ល្វែង និងម៉ូតូចំនួន ០៦គ្រឿង និងបណ្តាលឲ្យមនុស្សចំនួន ០៤នាក់(ស្រី៣នាក់)។

មូលហេតុ ឆ្លងចរន្ត អគ្គិសនី បណ្តាលមកពីសាកថ្មទូរស័ព្ទ ៕KD

ព័ត៌មានពេញនិយម