Monday, April 6, 2026

រថយន្ដ Lexus LX570 ផ្ទុះឆេះនៅលេីផ្លូវល្បឿនលឿន ស្លាប់អ្នកបេីកបរ បន្ទាប់ពីបុកពីក្រោយរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានឲ្យដឹងថាមាន រថយន្ត Lexus LX570 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BQ-6668 បានរងការឆាបឆេះ បណ្ដាលឱ្យអ្នកបើកបររថយន្តនេះស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានបុកពីក្រោយរថយន្ដដឹកប្រេង ឥន្ធនៈរបស់ក្រុមហ៊ុនតេលា ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសុឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 ដែលកំពុងតែបើកបរនៅខាងមុខ (ទិសដៅស្របគ្នា) លេីផ្លូវល្បឿនលឿនត្រង់ចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នៅម៉ោងប្រមាណ ៧ និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ ។ សមកិច្ចបានបន្តថា អ្នកបើកបរ Lexus Lx570 មិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត ក្រោយពីបើកបរក្នុងទិសដៅ ពីលិចទៅកើត ព្រះសីហនុ-ភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក SHACMAN មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ព្រោះក្រោយកេីតហេតុរត់គេចខ្លួនបាត់ស្រមោល៕ លោក កណ្ដុរស

‎ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

‎👉ការិយាល័យនិពន្ធ៖ +85589948444 ; +855885466648 ; kulendailynews@gmail.com

‎👉 ទទួលព័ត៌មានរហ័ស៖ https://t.me/Channel_kulendailynews/74517?single

‎👉 គ្រុបផ្តល់ព័ត៌មាន៖ https://t.me/kulendailynews

ព័ត៌មានពេញនិយម