នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៀង ណាំ អ្នកដំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យផ្លូវមួយខ្សែមុខសាលាដំបូងខេត្តសៀមរាប ដែលបានសាងសង់រួចរាល់។
តាមការឱ្យដឹងពីបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការរបស់ ឯកឧត្តមបណ្ឌិត សៀង ណាំ នៅព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២៥ ឯកឧត្តមប្រាក់ សោភ័ណ គណៈអភិបាលខេត្តសៀមរាប បានចុះមើលផ្លូវមួយខ្សែនៅមុខតុលាការខេត្តមានបណ្តោយ២០០០ម៉ែត្រទទឹង៨ម៉ែត្របានកសាងរួចនៅថ្ងៃទី៥នេះហើយតាមការស្នើរសុំពីប្រជាពលរដ្ឋបានចំណាយថវិកាអស់ចំនួន២១១៦៦០ដុល្លា ថវិកាទាំងអស់នេះបានឯកឧត្តមប្រាក់ សោភណ័ ជួយថវិកាផ្ទាល់ខ្លួនចំនួន៣០០០០ដុល្លា និង ថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋបានចូលរួមចំនួន១២២៧៧ដុល្លា និងថវិការបស់ ឯកឧត្តមបណ្ឌិត សៀង ណាំ ផ្ទាល់ចំនួន១៦៩៣៨៣ដុល្លារ។
សូមជំរាបជួនថា ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង ២គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រត្រូវបានជួសជុលរួចរាល់ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ តាមការសន្យារបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចំណុចខ្លាំង និងកត្តាអំណោយផល ដែលជាក្ដីសង្ឃឹមរបស់កម្ពុជា ឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងដោយយុត្តិធម៍៕KD
ការិយាល័យនិពន្ធ៖ 089 948 444 ; 088 0546 6648
👉 ទទួលព័ត៌មានរហ័ស៖ https://t.me/Channel_kulendailynews
👉 គ្រុបផ្តល់ព័ត៌មាន៖ https://t.me/kulendailynews
