ឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ៖ “ទឹកដីរបស់កម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំ ដែលការពារដោយច្បាប់អន្តរជាតិ និងគ្មានអ្នកណាអាចរំលោភបំពានបានឡើយ ពីព្រោះខ្សែព្រំដែនកម្ពុជា-ថៃ គឺជាខ្សែព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍អន្តរជាតិ និងឯកសារនិងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នា”៕KD
