Monday, April 6, 2026

កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ជនសង្ស័យ ពីរនាក់ ដែលខ្ចីម៉ូតូគេជិះហើយស៊ីដាច់ បញ្ជូនទៅតុលាការ ក្រោយគេចខ្លួនបានមួយថ្ងៃ

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០នាទី ០០នាទីនៅចំណុចភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានជនសង្ស័យឈ្មោះ ចាន់ ភារិន បានសុំខ្ចីម៉ូតូ ម៉ាកហុងដា ទ្រីម ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KR-7189 របស់ឈ្មោះ ភា សុខភាព ភេទស្រី អាយុ១៩ ឆ្នាំ(ជាជនរងគ្រោះ) នឹងម្ដាយនាងដែលមានឈ្មោះ សាយ សាលឿត អាយុ៤២ឆ្មាំ ដោយនិយាយកុហកថា ខ្ចីម៉ូតូ ទៅយកប្រពន្ធមួយភ្លែត លុះពេលខ្ចីបានហើយ ជនសង្ស័យ ខាងលើបានទៅយកប្រពន្ធឈ្មោះ ឃុត សុភ័គ្គ (ជាជនសង្ស័យ)នៅផ្ទះ ឈ្មោះ ថា ភេទស្រី រស់នៅភូមិឃុំកើតហេតុខាងលេី ក្រោយមកជនសង្ស័យ និងប្រពន្ធ បានបើកម៉ូតូឌុបគ្នា គេចខ្លួនបាត់ ។បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ហាឱ្យកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ  សហការជាមួយ កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកប្រាសាទបាគង បើកការស្រាវជ្រាវ ដោយរួមសហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្វែងរក រហូតធ្វើការឃាត់ខ្លួន បានជនសង្ស័យទាំង០២នាក់ប្ដីប្រពន្ធ ដោយជនសង្ស័យទី០១ មានឈ្មោះ ចាន់ ភារិន ភេទប្រុស អាយុ ៤៦ឆ្នាំមុខរបរ ធ្វើកម្មករ មានស្រុក កំណើតនៅភូមិ អូរបេង ឃុំមេសូជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  និងទីលំនៅបច្ចុប្បន្នភូមិក្រាំង ឃុំសុកចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ (ប្រវត្តិទោសគ្មាន) និងជនសង្ស័យទី០២ មានឈ្មោះ ឃុត សុភ័គ្គ ភេទស្រី អាយុ ៣១ឆ្នាំមុខរបរកម្មករ មានស្រុកំណើត និងទីលំនៅបច្ចុប្បន្នភូមិ ក្រាំង ឃុំសុកចិត្ត ស្រុកសណ្ដាន់ខេត្តកំពង់ធំ(ប្រវត្តិទោសគ្មាន) យកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យ បានឆ្លើយសារភាពថា បន្ទាប់ពីខ្ចីម៉ូតូ របស់ជនរងគ្រោះបានហើយ ជនសង្ស័យបានជិះម៉ូតូទៅឌុបប្រពន្ធ នាំគ្នាជិះឆ្ពោះទៅ ទិសខាងកើត ដើម្បីយកម៉ូតូ ទៅរកកន្លែងលក់(ស៊ីដាច់) ពេលជិះ ទៅដល់ផ្សារកំពង់ក្ដីស្រុកជីក្រែង ជនសង្ស័យ ទាំងពីរនាក់ខាងលេីបានកាក់រថយន្តក្រុង ដាក់ម៉ូតូ និងជិះរថយន្តទៅភ្នំពេញ ពេលទៅដល់ភ្នំពេញ ខ្លួន និងប្រពន្ធ បានជួលផ្ទះសំណាក់ដេក ក្រោយមកក៏ធ្វើដំណើរត្រឡប់ មកខេត្តកំពង់ចាម ដល់ចំណុចព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក៏ជិះ ចូលផ្ទះរបស់ឈ្មោះ ដំ ភេទ ប្រុស ដែលត្រូវជាមិត្តភក្តិ ដើម្បីដោះផ្លាកលេខម៉ូតូ ដោយជនសង្ស័យ(ប្ដី)ជាអ្នកដោះ បន្ទាប់មក ក៏បន្តរដំណើរ បានប្រហែល៤ គីឡូម៉ែត្រ ហួសសាលាស្រុកព្រៃឈរ ក៏ត្រូវ កម្លាំងសម្ថតកិច្ចឃាត់ខ្លួនបានតែម្ដង។ក្នុងប្រតិបត្តិការសមត្ថកិច្ចដកហូត វត្ថុតាងបាន  ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1kR-7189 ប្រគល់ជូនជនរងគ្រោះវិញ និងបានធ្វើតេស្ត រកសារធាតុញៀន តាមរយះទឹកនោមរកឃើញថាជនសង្ស័យ មានលទ្ធផលវិជ្ជមានទាំង០២ នាក់។

‎បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅតុលាការ ហើយក៍ត្រូវបានតុលាការ សម្រេចឱ្យឃុំខ្លួនផងដែរ៕KD

ព័ត៌មានពេញនិយម